- . ឪពុកមានសៀវភៅគ្រួសារនៅតៃវ៉ាន់
យោងតាមច្បាប់សៀវភៅគ្រួសារទី១៥បានកំណត់ ទទួលចិញ្ចឹម ត្រូវចុះបញ្ជីទទួលចិញ្ចឹម អ្នកទទួលចិញ្ចឹមឬអ្នកត្រូវគេទទួលចិញ្ចឹមត្រូវទៅការិយាល័យចុះបញ្ជីគ្រួសារស្នើសុំចុះបញ្ជីទទួលចិញ្ចឹម ។ប្រសិនបើមិនអាចស្នើសុំដោយផ្ទាល់ ត្រូវមានលិខិតផ្ទេរសិទ្ធិឆ្លងកាត់ការបោះត្រាបញ្ជាក់ពីការិយាល័យប្រចាំការនៅក្រៅប្រទេស បន្ទាប់ពីឆ្លងកាត់ការអនុញ្ញាតិពីការិយាល័យចុះបញ្ជីគ្រួសាររួចនឹងចាប់អនុវត្តន៍ធ្វើ។
* ឯកសារដែលត្រូវប្រគល់ពេលទៅធ្វើនៅការិយាល័យចុះបញ្ជីគ្រួសារមាន៖
១. ឯកសារបញ្ជាក់ពីអត្តសញ្ញាណប័ណ្ណរបស់អ្នកស្នើសុំ
២. ឯកសារទទួលចិញ្ចឹម(ដូចជា៖លិខិតយល់ស្របទទួលចិញ្ចឹមរបស់ឪពុកបង្កើត ឬសាលក្រមសំរេចពីតុលាការ ឬឯកសារបញ្ជាក់ពីឪពុកបង្កើតចិញ្ចឹមបីបាច់)។
៣. លិខិតបញ្ជាក់ភាពនៅលីវរបស់ម្តាយបង្កើតរបស់អ្នកដែលត្រូវទទួលយកទៅចិញ្ចឹមត្រូវឆ្លងកាត់ការបោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ។
៤. សំបុត្រកំណើតរបស់អ្នកដែលត្រូវទទួលយកទៅចិញ្ចឹមត្រូវឆ្លងកាត់ការបោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ។
៥. លិខិតកំណត់ពីត្រកូលរបស់កូន។
៦. លិខិតបញ្ជាក់ពីការពិនិត្យឈាម(ប្រសិនបើការិយាល័យចុះបញ្ជីគ្រួសារទាមទារ)។
◊ ឯកសារដែលចេញដោយតុលាការឬគណៈកម្មាធិការប្រជាជនវៀតណាមត្រូវបកប្រែជាភាសាចិននិងឆ្លងកាត់ការបោះត្រាបញ្ជាក់ពីសាខាតុលាការ បោះត្រាបញ្ជាក់ពីអង្គជំនុំជម្រះបរទេសនិងបោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ។
◊ ឯកសារដែលចេញដោយរដ្ឋាភិបាលកម្ពុជា ត្រូវឆ្លងកាត់ការបកប្រែបោះត្រាបញ្ជាក់ពីក្រសួងការបរទេសកម្ពុជា ស្ថានកុងស៊ុលកម្ពុជាប្រចាំក្រុងហូជីមិញ និង បោះត្រាបញ្ជាក់ពីការិយាល័យយើងខ្ញុំ។
*ព៌តមានលំអិតសូមទំនាក់ទំនងទៅការិយាល័យចុះបញ្ជីគ្រួសារតាមតំបន់ដោយផ្ទាល់។