1.អ្នកដែលអាចស្នើសុំ ៖
១.អ្នកដែលបញ្ចប់ថ្នាក់មហាវិទ្យាល័យនៅប្រទេសកម្ពុជាឡើងលើ(រួមទាំងកំពុងសិក្សា)។
២.អ្នកដែលបញ្ចប់ថ្នាក់វិទ្យាល័យឬវគ្គបណ្តុះបណ្តាលពិសេសនៅប្រទេសកម្ពុជាពិន្ទុជាមធ្យមនៃឆ្នាំសិក្សានិមួយៗត្រូវទទួលបានពី៦ពិន្ទុឡើងទៅ។
2.ឯកសារត្រូវរៀបចំ៖
១. លិខិតឆ្លងដែនច្បាប់ដើមនិងចម្លងមួយច្បាប់(ចម្លងទំព័រមុខ) លិខិតឆ្លងដែនត្រូវមានសុពលភាពពី៦ខែឡើងទៅ ។
២. សូមបំពេញតារាងក្នុងគេហទំព័រ https://visawebapp.boca.gov.tw/BOCA_EVISA/ (ភ្ជាប់ជាមួយរូបថតផ្ទៃព៌ណស 4x6 ថតក្នុងរយពេល៦ខែពីរសន្លឹក) ត្រូវមានហត្ថលេខារបស់អ្នកស្នើសុំទិដ្ឋាការ បំពេញតារាងក្នុងគេហទំព័ររួចត្រូវព្រីនចេញ ដើម្បីយកមកស្នើសុំនៅការិយាល័យយើងខ្ញុំ។
៣. លិខិតអនុញ្ញាតិចូលសិក្សាច្បាប់ដើមនិងចម្លងមួយច្បាប់ ច្បាប់ដើមពិនិត្យរួចនឹងប្រគល់ជូនវិញ ។
៤. លិខិតបញ្ជាក់កំរិតវប្បធ៌មខ្ពស់បំផុតនិងតារាងលទ្ធផល ត្រូវបកប្រែជាភាសាចិន(អង់គ្លេស) ត្រូវបោះត្រាបញ្ជាក់ពីក្រសួងការបរទេសប្រចាំប្រទេសកម្ពុជា និងបោះត្រាបញ្ជាក់ពីស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមីញ ភាសាចិន(អង់គ្លេស)ខ្មែរច្បាប់ដើមនិងចម្លងមួយច្បាប់ ច្បាប់ដើមពិនិត្យរួចនឹងប្រគល់ជូនវិញ ។
៥. លិខិតបញ្ជាក់ទ្រព្យសម្បត្តិដូចជាសៀវភៅធនាគារ ។
៦. សៀវភៅផែនការនៃការសិក្សា ធ្វើឡើងជាភាសាចិនឬអង់គ្លេស ។
៧. លិខិតពិនិត្យសុខភាពក្នុងរយពេលបីខែ យោងទៅតាមតារាងកំណត់របស់ក្រសួងសុខាភិបាល និងមន្ទីររដ្ឋបាល ដែលជ្រើសរើសមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យខាងក្រោម៖មន្ទីរពេទ្យCho Ray មន្ទីរពេទ្យThong Nhat មន្ទីរពេទ្យDa Nang មន្ទីរពេទ្យDa khoa tinh Khanh Hoa មន្ទីរពេទ្យDa khoa Trung Uong Can Tho ទទួលការពិនិត្យ ។
៨. ស្នើសុំសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត បណ្ឌិត វគ្គបង្រៀនតាមរយភាសាអង់គ្លេស សូមប្រគល់លិខិតបញ្ជាក់ការធ្វើតេស្តថូហ្វល TOEFL ( ឬ TOEIC , IELTS ) អន្តរជាតិជាភាសាអង់គ្លេស ប្រសិនបើវគ្គបង្រៀនតាមរយភាសាចិន សូមប្រគល់លិខិតបញ្ជាក់ពីថ្នាក់ចូលរៀនជាភាសាចិនដែលបានបង្កើតឡើងដោយក្រសួងអប់រំតៃវ៉ាន់ “មជ្ឈមណ្ឌលអប់រំតៃវ៉ាន់” ការធ្វើតេស្តសមត្ថិភាពភាសាចិន (TOCFL) ។ សមត្ថិភាពភាសាតាមស្តង់ដាដូចខាងក្រោម ៖
1..ភាសាចិន ៖ ការប្រលងសមត្ថភាពជំនាញភាសារបស់ប្រទេសយើងខ្ញុំ ( TOCFL )
១. ការចូលរួមសិក្សានៅសកលវិទ្យាល័យទូទៅនិងនិងខ្ពស់ជាងនេះ ត្រូវបង្ហាញលិខិតបញ្ជាក់លើសពីពីរឆ្នាំឡើងទៅ ។
២. ការចូលរួមសិក្សានៅសកលវិទ្យាល័យនៃថ្នាក់ពិសេស អ្នកដែលបានទៅតៃវ៉ាន់សិក្សាភាសាចិនមួយឆ្នាំមុន ត្រូវបង្ហាញលិខិតបញ្ជាក់លើសពីមួយឆ្នាំឡើងទៅ ។
2.. ភាសាអង់គ្លេស ៖
១. TOEFL : 385 ពិន្ទុឡើងទៅ ( TOEFL-iBT : 26 ពិន្ទុឡើងទៅ )
២. IELTS : 3.0 ពិន្ទុឡើងទៅ
៣. TOEIC : 375 ពិន្ទុឡើងទៅ
៩. យោងតាមការកំណត់នៃប្រការទី៥ស្តីអំពីការផ្តល់ទិដ្ឋាការសំរាប់លិខិតឆ្លងដែនជនបរទេស ការិយាល័យយើងខ្ញុំមានសិទិ្ធធ្វើការសម្ភាសន៍ចំពោះអ្នកស្នើសុំទិដ្ឋាការឬស្នើអោយអ្នកស្នើសុំផ្តល់នូវឯកសារដែលមានពាក់ព័ន្ធផ្សេងៗទៀត ។